Cambodian / Khmer

ធ្វើឱ្យការបញ្ចេញមតិយោបល់របស់អ្នកមាននៅក្នុងការបោះឆ្នោតរបស់ទីក្រុងស៊ីអាថល Seattle

កម្មវិធីប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Voucher Program) ផ្តល់សិទ្ធិអំណាចដល់អ្នករស់នៅទីក្រុងស៊ីអាថល Seattle ដើម្បីចូលរួមក្នុងការបោះឆ្នោតមូលដ្ឋាន និងកាត់បន្ថយឧបសគ្គនានាក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់ការិយាល័យដោយផ្តល់ជូនប្រភពថវិកា។

តើប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Voucher) គឺជាអ្វី?
ទីក្រុងស៊ីអាថល (City of Seattle) ផ្តល់ជូនប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers) ប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers) គឺជាវិញ្ញាបនប័ត្រដែលនីមួយៗមានតម្លៃ $25 ដែលពលរដ្ឋរស់នៅទីក្រុងស៊ីអាថល Seattle ប្រើដើម្បីបរិច្ចាគទៅយុទ្ធនាការបោះឆ្នោតមូលដ្ឋាន។

តើបេក្ខជនណាខ្លះ អាចទទួលបានប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers)?
កម្មវិធីនេះ មានជម្រើសសម្រាប់បេក្ខជន។ បេក្ខជនដែលចូលរួមក្នុងកម្មវិធីនេះ អាចទទួលយកប័ណ្ណទូទាត់របស់អ្នក។ ប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers) អាចបរិច្ចាគដល់បេក្ខជនដែលឈរឈ្មោះក្នុងក្រុមប្រឹក្សាក្រុង មេធាវីទីក្រុង ឬអភិបាលក្រុងនៅទីក្រុងស៊ីអាថល Seattle។

តើការបោះឆ្នោតទីក្រុងស៊ីអាថល (City of Seattle) លើកក្រោយគឺនៅពេលណា?
តើការបោះឆ្នោតទីក្រុងស៊ីអាថល (City of Seattle) លើកក្រោយនៅឆ្នាំ 2021។ 

លោកអ្នកអាចទទួលបានប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers) ប្រសិនបើលោកអ្នកគឺជា៖

  • អ្នករស់នៅទីក្រុង Seattle
  • អាយុយ៉ាងហោចណាស់ 18 ឆ្នាំ និង
  • ពលរដ្ឋអាមេរិក ជនជាតិ អាមេរិក ឬអ្នកមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ស្របច្បាប់។

ប្រសិនបើលោកអ្នកជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers) ដោយស្វ័យប្រវត្តិ។

តើខ្ញុំយល់ដឹងអំពីបេក្ខជនយ៉ាងដូចម្តេច?
សូមចូលមើល ទំព័រការណែនាំអំពីបេក្ខជន  ដើម្បីស្វែងយល់ដឹងអំពីបេក្ខជនដែលកំពុងឈរឈ្មោះសម្រាប់ការិយាល័យ។  

សូមស្វែងរកបេក្ខជនដែលចូលរួមតាមវិបសាយ  ទំព័ររបស់បេក្ខជនដែលចូលរួម។  

តើខ្ញុំត្រូវប្រគល់ជូនប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ (Democracy Vouchers) របស់ខ្ញុំតាមអនឡាញដោយរបៀបណា?

មានសំណួរទេ?   សូមហៅទូរស័ព្ទទៅលេខ (206) 727-8855 (អាចមានជំនួយផ្នែកភាសា)។

លោកអ្នកអាចទាញយក ឬព្រីនឯកសារទាំងនេះ ដើម្បីប្រើប្រាស់នៅសហគមន៍របស់អ្នក។ 

ពាក្យសុំកម្មវិធីប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ

តើមានចាប់អារម្មណ៍ក្នុងការឈរឈ្មោះសម្រាប់ការិយាល័យនៅទីក្រុងស៊ីតថល Seattle ឬទេ?