អាកាសធាតុរដូវរងា
- English
- Español
- 中國語文
- 简体中文
- Tiếng Việt
- Af-Soomaali
- Tagalog
- 한국어
- አማርኛ
- русский язык
- 日本語
- ትግርኛ
- Oromiffa
- हिन्दी
- Français
- Українська
- ភាសាខ្មែរ
- العربية
This content has been professionally translated in other languages.
Este contenido ha sido traducido profesionalmente a otros idiomas.
此內容已被專業翻譯成其他語言。
此内容已被专业翻译成其他语言。
Nội dung này đã được dịch chuyên nghiệp sang các ngôn ngữ khác.
Qoraalkan waxaa si xirfad leh loogu turjumay luqado kale.
Ang nilalamang ito ay propesyonal na isinalin sa ibang mga wika.
이 콘텐츠는 전문적으로 다른 언어로 번역되었습니다.
ይህ ይዘት በሙያዊ በሌሎች ቋንቋዎች ተተርጉሟል።
Этот контент был профессионально переведен на другие языки.
このコンテンツは専門的に他の言語に翻訳されています。
እዚ ትሕዝቶ ብሞያዊ ኣገባብ ብኻልእ ቋንቋታት ተተርጒሙ ኣሎ።
Qabiyyeen kun ogummaadhaan afaanota birootiin hiikameera.
इस सामग्री का व्यावसायिक रूप से अन्य भाषाओं में अनुवाद किया गया है।
Ce contenu a été traduit professionnellement dans d'autres langues.
Цей вміст було професійно перекладено іншими мовами.
ខ្លឹមសារនេះត្រូវបានបកប្រែដោយវិជ្ជាជីវៈជាភាសាផ្សេង។
تمت ترجمة هذا المحتوى بشكل احترافي إلى لغات أخرى.
សូមស្វាគមន៍មកកាន់គេហទំព័រចលនាឆ្លើយតបអាកាសធាតុរដូវរងារបស់ SDOT ដែលអ្នកនឹងស្វែងរកធនធានដើម្បីជួយអ្នករៀបចំសម្រាប់ព្យុះរដូវរងា និងស្វែងយល់ពីរបៀបដែល SDOT ឆ្លើយតបដើម្បីអោយទីក្រុង Seattle មានដំណើរការដោយសុវត្ថិភាព។
ធនធាន
ទាញយក
មុនពេលព្រិលនិងទឹកកកធ្លាក់មក
សូមរៀបចំផ្ទះរបស់អ្នកសម្រាប់អ្វីដែលអាចកើតឡើងដោយមិនបានរំពឹងទុកជាមុន។
- ទាញយក បញ្ជីត្រួតពិនិត្យព្យុះរដូវរងា ដើម្បីជួយអ្នកប្រុងប្រៀបជាមុន។ ស្តាប់ ការព្យាករណ៍អាកាសធាតុ ហើយមានគម្រោងទុកជាមុនប្រសិនបើអាកាសធាតុអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ។
- ស្តុករបស់របរទុកឲ្យហើយមុនពេលមានព្យុះមកដល់។ មានគម្រោងសង្គ្រោះបន្ទាន់សម្រាប់ក្រុមគ្រួសារ ដូចជាទូរស័ព្ទដៃនិងឆ្នាំងសាកភ្លើងទូរស័ព្ទ វិទ្យុប្រើថ្ម ប៉ែលចូកព្រិល ថង់អំបិលសម្រាប់ធ្វើឲ្យទឹកកករលាយតាមចិញ្ចើមផ្លូវដើរ សម្លៀកបំពាក់ឲ្យបានកក់ក្តៅ ភួយសាគួរ ពិល សម្ភារះសង្គ្រោះបឋម និងការផ្គត់ផ្គង់អាហារ/ទឹក/ថ្នាំ យ៉ាងហោចណាស់ឲ្យបានចំនួនបីថ្ងៃ។
ការធ្វើដំណើរទៅនេះទៅនោះ
កុំបើកបរ: សូមកុំបើកបរបើមិនចាំបាច់។ ប្រសិនបើអ្នកត្រូវបើកបរ ត្រូវប្រាកដថា រថយន្តរបស់អ្នកបានត្រៀមរួចរាល់ហើយ។
ធ្វើដំណើរតាមឡានក្រុង: ជៀងវាងបើកបរ ជិះឡានក្រុងវិញ។ ក្រសួង SDOT ធ្វើការយ៉ាងស្និតស្នាលជាមួយក្រសួង Metro Transit ដើម្បីធានាថា ឡានក្រុងអាចធ្វើដំណើរទៅរួច។
ជិះកង់ប្រកបដោយសុវត្តិភាព:ស្លៀកពាក់អោយសមទៅតាមអាកាសធាតុហើយនិងខោអាវភ្លឺចាំងដើម្បីសុវត្តិភាព មានភ្លើងមើលផ្លូវនិងមួកសុវត្តិភាព។ ត្រូវមានការប្រុងប្រយ័ត្នបន្ថែម ព្រោះថាស្ថានភាពផ្លូវថ្នល់អាចនឹងផ្លាស់ប្ដូរក្នុងមួយរំពេច ហើយអ្នកនិងអ្នកបើកបរអាចនឹងត្រូវការពេលវេលាបន្ថែមដើម្បីឈប់។
គោរពផ្លាកសញ្ញាបិទផ្លូវនិងផ្លូវវាង: សូមគោរពផ្លាកសញ្ញាបិទផ្លូវនិងផ្លូវវាង។ ផ្កាកសញ្ណាទាំងនេះត្រូវបានដាក់ដោយប៉ូលីសសម្រាប់សុវត្តិភាពរបស់អ្នក។
សូមស្វែងយល់បន្ថែមអំពីរបៀបដើម្បីរក្សាអោយទីក្រុងស៊ីអាថុលធ្វើដំណើរប្រកបដោយសុវត្តិភាពក្នុងអំឡុងពេលមានព្យុះនៅលើទំព័រផ្ដល់ពត៌មានធ្វើដំណើរទៅនេះទៅនោះរបស់យើង។
ផែនទីអាកាសធាតុរដូវរងា
- ផែនទីចលនាឆ្លើយតបអាកាសធាតុរដូវរងា
- ផែនទីបង្ហាញពីផ្លូវដែលត្រូវឈូសព្រិលក្នុងទីក្រុង Seattle
- ផែនទីបង្ហាញពីកាមេរ៉ាចរាចរណ៍
ថែរក្សាចិញ្ចឹមផ្លូវឲ្យស្រឡះល្អ
សូមរក្សាចិញ្ចើមផ្លូវនៅមុខផ្ទះ ឬអាជីវកម្មរបស់អ្នកឱ្យបានស្រឡះល្អក្នុងអំឡុងពេលមានព្យុះព្រិល។ វាគឺជាច្បាប់ហើយគឺជាអ្វីដែលត្រឹមត្រូវយើងគូរធ្វើដើម្បីអោយមនុស្សទាំងអស់គ្នាអាចធ្វើដំណើរដោយសុវត្ថិភាព ជាពិសេសអ្នកដែលពិបាកក្នុងការធ្វើដំណើរ។
ទីក្រុង Seattle មានចិញ្ចើមផ្លូវចំនួនជាង ២៤០០ ម៉ាយ ហើយក្រុមការងាររបស់យើងមិនអាចនៅគ្រប់ទីកន្លែងក្នុងពេលតែមួយបានទេ។ យើងពឹងផ្អែកលើអ្នកក្នុងការបំពេញការងាររបស់អ្នក ដើម្បីអោយយើងអាចផ្តោតទៅលើការសម្អាតចិញ្ចើមផ្លូវដែលមិននៅជិតអគារឯកជន និងធ្វើឱ្យផ្លូវសំខាន់ៗរបស់ទីក្រុងជ្រះស្រឡះ។
- រៀបចំ - ស្តុកទុកមុនពេលមានព្យុះ។ មានប៉ែលចូកព្រិល ថង់អំបិលបាចតាមផ្លូវ សំលៀកបំពាក់កក់ក្តៅ ភួយសាគួរ ពិល ឧបករណ៍សង្គ្រោះបឋម និងការផ្គត់ផ្គង់អាហារ/ទឹក/ថ្នាំ យ៉ាងហោចណាស់បានបីថ្ងៃ។
- មុនពេលវាកក - រោយអំបិលគ្រួស (ឬផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានផ្សេងទៀត) នៅលើចិញ្ចើមផ្លូវ ផ្លូវដើរ និងផ្លូវជម្រាលរបស់អ្នក ដើម្បីការពារកុំឱ្យមានទឹកកក។
- សូមសាកសួរអ្នកជិតខាងរបស់អ្នកផង — សាកសួរអ្នកជិតខាងរបស់អ្នក ប្រសិនបើអ្នកដឹងថាពួកគេអាចត្រូវការជំនួយពីអ្នក។ ធ្វើការរួមគ្នា ហើយបង្កើតផែនការដើម្បីធានាថា ប្លុកផ្លូវដើរ ផ្លូវបង្ហូរទឹកភ្លៀង និងផ្លូវកាត់កែង បានជ្រះស្រឡះពីព្រិល/ទឹកកក។
- នៅពេលធ្លាក់ព្រិល — សម្អាតចិញ្ចើមផ្លូវ — សម្អាតចិញ្ចើមផ្លូវនៅមុខផ្ទះ ឬអាជីវកម្មរបស់អ្នករៀងរាល់ 12 ម៉ោងមុនពេលព្រិលប្រែទៅជាទឹកកក។
យើងបានសហការគ្នាជាមួយ Rooted in Rights ដើម្បីបង្កើតវីដេអូមួយដើម្បីអប់រំមនុស្សអំពីសារៈសំខាន់នៃការបោសសម្អាតព្រិល និងទឹកកកពីចិញ្ចើមផ្លូវដែលនៅជិតផ្ទះ អាជីវកម្ម និងកន្លែងការងាររបស់ពួកគេ។ ព័ត៌មាននេះធ្វើឱ្យវាកាន់តែងាយស្រួលហើយមានសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នាក្នុងការធ្វើដំណើរក្រោយពីព្យុះរដូវរងា!
ស្នើសុំជំនួយជួយចូកព្រិល
អ្នកដែលត្រូវការជំនួយជួយចូកព្រិលនិងទឹកកកចេញពីចិញ្ចើមផ្លូវ និងផ្លូវដើរជុំវិញផ្ទះអាចស្នើសុំជំនួយពីកម្មវិធី Neighbors Helping Neighbors Snow Shoveling Program!
ប្រសិនបើអ្នកចង់ចុះឈ្មោះដើម្បីទទួលជំនួយការចូកព្រិលដោយស្ម័គ្រចិត្តក្នុងពេលធ្លាក់ព្រិល និងទឹកកកក្នុងរដូវរងានេះ សូមចុះឈ្មោះជាមួយក្រុមថែទាំអតិថិជនរបស់យើងដោយផ្ញើអ៊ីមែលទៅ 684-Road@seattle.gov ឬទូរស័ព្ទទៅលេខ (206) 684-7623។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីតភ្ជាប់អ្នកជាមួយអ្នកស្ម័គ្រចិត្តនៅក្នុងតំបន់រស់នៅរបស់អ្នក មុនពេលអាកាសធាតុរដូវរងាមកដល់។